ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមយុទ្ធនាការដាំដើមឈើប្រណិតចំនួន១០០០ដើម
នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមយុទ្ធនាការដាំដើមឈើប្រណិតចំនួន១០០០ដើម ក្នុងបរិវេណវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។